អ្នក​​វិទ្យា​សាស្រ្ដ​​រក​​ឃើញ​​រ៉ែ​​មាស ​និង​​លោហៈ​​មាន​​តម្លៃ​ នៅ​​​តំ​បន់​​​ភ្នំ​​ភ្លើង​​​​សកម្ម​


ក្រុម​​​អ្នក​វិទ្យាសាស្ត្រ​ បាន​រក​ឃើញលោហៈ​​មាន​តម្លៃ​ ​​ក្នុង​ប្រភព​ទឹក​នៃ​​​តំបន់​​​ភ្នំ​ភ្លើង​សកម្ម​​ នៅ​កោះ​ភាគ​ខាង​ជើង​ នៃ​ប្រទេសនូវែលហ្សេឡង់។ ​​​​​ ពួក​គេ​​បាន​ឲ្យ​ដឹង​ថា​ កម្ដៅ​ដ៏​​ក្ដៅ​​​ និង​សារធាតុ​គីមី​ក្នុង​ទឹក​ក្ដៅ​​ក្បែរ​តំបន់​ភ្នំ​ភ្លើង​ Taupo ធ្វើ​ឲ្យ​​​សិលា​ម៉ាក់​ម៉ា​​ ​ថ្ម​​​នៅ​ក្បែរ​តំបន់​ភ្នំ​ភ្លើង​​រលាយ​ចុះ​ក្នុង​ផ្ទៃ​ទឹក ។ បាតុភូត​នេះ​បាន​បង្កើត​ឲ្យ​​​​ទឹក Acidic ​ក្ដៅ​នៅ​តំបន់​នោះ មាន​​​​​​ផ្ទុក​លោហធាតុ​​មាន​តម្លៃ​​​មក​បង្គរ​លើ​គ្នា ដូច​ជា​លោហៈ​ មាស​ និង​ប្រាក់​ជា​ដើម​​។​​​​​​ ភូគព្ភវិទូ​បាន​រក​ឃើញ​​ប្រភព​ទឹក​ចំនួន​ ១៨​កន្លែង ដែល​មាន​ផ្ទុក​នូវ​លោហៈ​ធាតុ​​មាន​តម្លៃ។ ពួក​គេ​បាន​ប៉ាន់​​ស្មាន​ថា​ ការ​ខួង​​ទៅ​ក្នុង​ប្រភព​ទឹក​ក្រោម​ដី​​ នៃ​តំបន់​​ស្ថានីយ​​ថាមពល​កម្ដៅ​ក្នុង​ដី​ Rotokawa ក្នុង​មួយ​ឆ្នាំ ​អាច​ផ្ដល់​លោហៈ​មាស​តម្លៃ​ប្រហែល​២,៧ លាន​ដុល្លារ​។ ចំណែក​នៅ​ស្ថានីយ Mokai អាច​ផ្ដល់​ជា​លោហៈ​ប្រាក់​បាន​ប្រាំ​បី​​តោន​ក្នុង​មួយ​ឆ្នាំ​ មាន​តម្លៃ​ប្រហែល​៣,៦ លាន​​ដុល្លារ ។​​​​​​​​​​ លោក ​Stuart Simmons ភូគព្ភវិទូ​នៃ​សាកលវិទ្យាល័យ Utah និង​ក្រុម​​ការងារ​ ពី​សាកលវិទ្យាល័យ Auckland ដែល​បាន​ស្រាវជ្រាវ​​រក​ឃើញ​​លោហៈ​ធាតុ​មាន​តម្លៃ​ក្នុង​ប្រភព​ទឹក​នៃ​តំបន់ ​ភ្លើង​នោះ​ បាន​ផ្ដល់​​​យោបល់​ឲ្យ​មាន​ការ​​ទៅ​លើ​អភិវឌ្ឍ​ថ្មី​លើ​បច្ចេកវិទ្យា​​​នៃ​ ការ​ខួង​ទាញ​យក​លោហៈ​មាន​តម្លៃ​ទាំង​នោះ​ដោយ​មិន​ឲ្យ​ប៉ះ​ពាល់​​​​ដំណើរ​ការ ​វិវដ្ដ​​​របស់​វា និង​​​ផលិត​កម្ម​ថាមពល​ផងដែរ។​​​​​​​​​​​ សម្រាប់​តំបន់​ប្រភព​​ទឹក​​ ដូច​ជា​បឹង Taupo​ នៅ​​កោះ​ភាគ​ខាង​ជើង​ នៃ​ប្រទេស​នូវែលហ្សេឡង់​ ជា​ផ្នែក​នៃ​​តំបន់​ភ្នំ​ភ្លើង​ដែល​សកម្ម​ អស់​រយៈ​ពេល​ជិត ​៣​សែន​ឆ្នាំ​មក​ហើយ​

។ ប្រភព: sabay.com.kh