
ខ្សែបម្រើកណ្តាល អាន អូនតូច លេងបានឬមិនបានអាស្រ័យលើកាលៈទេសៈ សម្រាប់ការប្រកួតបាល់ទាត់វគ្គជម្រុះពានរង្វាន់ 2016 AFC U-16 Championship
ដែលនឹងចាប់ផ្ដើមប្រកួតនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយកូរ៉េខាងជើងនៅលើកីឡដ្ឋាន Jalan Basar Stadium ប្រទេសសិង្ហបុរី។លោក Iki Yusuke គ្រូបង្គោល U-16 កម្ពុជាបានបញ្ជាក់មុនចេញដំណើរទៅប្រទេសម៉ាឡេស៊ីថា កម្ពុជាលើកនេះមានទម្រង់លេងផ្លាស់ប្ដូរច្រើនជាងមុន សូម្បីតែ អាត អូនតូច ដែលលោកធ្លាប់បានសរសើរថា ជាអ្នកនាំលេងដ៏សំខាន់កាលប្រកួតនៅកម្ពុជាក្នុងពេលកន្លងទៅ ក៏អាចនឹងមិនបានចូលលេងគ្រប់ប្រកួតដែរ។
ការនាំកីឡាករចំណូលថ្មីមកជួយក្រុមជម្រើសជាតិបន្ថែមលើកនេះ ទម្រង់លេងអាចនឹងប្រែប្រួលទៅតាមស្ថានការណ៍ ហើយ អូនតូច នឹងទុកបម្រុងសិនឬមិនបានលេងទៅតាមសមត្ថភាពដៃគូលើទីលាន បញ្ហាសំខាន់គឺដៃគូមានកម្រិតបច្ចេកទេសបែបណា។
