ក្នុងរឿងភាគកូរ៉េ ក៏ដូចជារឿងភាគចិនរួចមកហើយ។ តែប្រិយមិត្តដឹងទេថា តារាមួយចំនួន គឺជាអ្នកស្នងមរតកពិតប្រាកដមែន នៅជីវិតខាងក្រៅ?
តារាប្រុសស្រីល្បីៗខាងក្រោមនេះ សុទ្ធតែជាអ្នកត្រូវស្នងមរតករាប់លានដុល្លារ ពីក្រុមគ្រួសាររបស់ពួកគេ៖
១ Choi Siwon
សមាជិកក្រុម Super Juniorរូបនេះ តែងបង្ហាញអាកប្បកិរិយាសុភាពរាបសារបស់ខ្លួន ទាំងលើនិងក្រៅឆាក ដែលឫកពាទាំងនេះ គឺបានមកពីគ្រួសារដ៏ខ្ពង់ខ្ពស់របស់ខ្លួន។ ប្រវត្តិរូបរបស់ឪពុក Siwon ធ្វើឲ្យអ្នកដែលបានដឹងហើយ មានការភ្ញាក់ផ្អើល។ លោកគឺជាប្រធានក្រុមហ៊ុន Korean Slim Fashion មុនពេលក្លាយជា នាយកប្រតិបត្តិក្រុមហ៊ុន Boryung Mediencein ក្នុងឆ្នាំ ២០១១។ គ្រួសាររបស់តារាចម្រៀង និងសម្ដែងរូបនេះ ក៏ជាម្ចាស់ផ្សារទំនើប Hyundai Department Store ដែលជាផ្សារទំនើបធំជាងគេនៅកូរ៉េ មានចំណូលសរុបប្រមាណជាង ៥០០លានដុល្លារ។ ឪពុករបស់ Siwon មានក្រុមហ៊ុនជំនួញមួយនៅប្រទេសជប៉ុន ហើយម្ដាយរបស់គេក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ។ មេក្រុម Super Junior Leeteuk ធ្លាប់និយាយលេងថា គ្រួសាររបស់ Siwon អាចមានសមត្ថភាពទិញប៉ុស្តិ៍ MBC បាន។

២. Kim Tae Hee
មិត្តស្រីរបស់តារាចម្រៀង Rain មិនត្រឹមតែជានិស្សិត ដែលបានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យលេខមួយនៅកូរ៉េ Seoul University នោះទេ នាងថែមទាំងជាកូនស្រី របស់គ្រួសារអ្នកមានមួយផងដែរ។ ឪពុករបស់ Kim Tae Hee គឺជានាយកប្រតិបត្តិ របស់សាជីវកម្មអចលនទ្រព្យមួយ និងក៏ជាម្ចាស់ក្រុមហ៊ុនយានជំនិះមួយផងដែរ។ ក្រៅពីនេះ លោកក៏ជាប្រធានរង របស់ក្លឹបតៃក្វាន់ដូ Ulsan Taekwondo Association ផងដែរ។
៣. Raymond Lam
ទ្រព្យសម្បត្តិរបស់គ្រួសារតារាហុងកុងម្នាក់នេះ ត្រូវបានប៉ាន់ស្មានថា មានតម្លៃរហូតដល់ ២៨៦លានដុល្លារអាមេរិក។ ឪពុករបស់ Raymond គឺជាអ្នកអភិវឌ្ឍន៍ក្រុមហ៊ុន Xiamen និងជាម្ចាស់អចលនទ្រព្យជាច្រើនកន្លែង។
៤. Fala Chen
អតីតបវរកញ្ញាអន្តរជាតិរូបនេះ ក៏ជាកូនស្រីរបស់គ្រួសារអ្នកមាន ស្ដុកស្ដម្ភម្នាក់ដែរ។ ឪពុកម្តាយរបស់តារារូបនេះ គឺសុទ្ធតែអ្នកនៅក្នុងពិភពសិល្បៈទាំងពីរ។ ម្ដាយរបស់នាងមានសាលាបង្រៀនចម្រៀងមួយ នៅទីក្រុង Atlanta ប្រទេស Georgia ហើយឪពុករបស់នាង គឺជាប្រធានគណៈកម្មាធិការ ទំនាក់ទំនងអន្តរជាតិ នៃសមាគមអ្នកជំនាញព្យ៉ាណូអាមេរិក (American Piano Technician Association)។
៥. Jessica និង Krystal Jung
បងប្អូនស្រីទាំងពីររូបនេះ បានកើតនៅទីក្រុង San Francisco រដ្ឋ California និងមានសញ្ជាតិពីរ គឺអាមេរិកនិងកូរ៉េ។ ឪពុករបស់អ្នកទាំងពីរ ជាអ្នកប្រដាល់ដែលក្រោយមកក្លាយជាមេធាវី រីឯម្ដាយរបស់ពួកគេធ្លាប់ជាកីឡាករ កីឡាសម្ព័ន្ធ។ កំឡុងពេលត្រៀមខ្លួនបង្ហាញមុខជាសាធារណៈ Jessica និង ត្រូវបានឪពុកម្តាយទិញផ្ទះឲ្យមួយ នៅជិតក្រុមហ៊ុន SM Entertainment ដែលមានតម្លៃប្រមាណ ២លានដុល្លារ។
ប្រភព: sabay.com.kh




